នារីអាយុ18ឆ្នាំម្នាក់ត្រឡប់មកពីជូនឪពុកទៅធ្វើការវិញត្រូវឃាត់កររំលោភសម្លាប់
1:11 AM
ខេត្តបន្ទាយមានជ័យ ៖ នារីម្នាក់មានអាយុ១៨ឆ្នាំត្រឡប់ពីជូនឪពុកទៅធ្វើកម្មករដកស្មៅដំឡូងត្រូវបានឃាត់កររំលោភសម្លាប់យកម៉ូតូ១គ្រឿងដែលប្រទះឃើញនៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ក្បែរកំពតព្រៃ ក្បែរភូមិបល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ។
លោកវរសេនីយ៍ទោ បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់ថា នារីរងគ្រោះដែលត្រូវរំលោភសម្លាប់មានឈ្មោះ ឈ.ស.ខ អាយុ១៨ឆ្នាំ រស់នៅភូមិកើតហេតុខាង ។ លោកបានបញ្ជាក់ថា នៅពេលនារីរងគ្រោះត្រូវបានឃាតកររំលោភសម្លាប់យកម៉ូតូ១គ្រឿងគឺនារីរងបានជិះម៉ូតូ១គ្រឿងម៉ាក់ហុងដា ស៊េរីឆ្នាំ២០១៥ ដែលបានឌុបឪពុកទៅធ្វើជាកម្មករធ្វើស្មៅដំឡូងហើយត្រឡប់មកវិញត្រូវបានឃាតករសម្លាប់ ដោយចាប់នារីរងគ្រោះពាត់ដៃទៅក្រោយហើយយកមុខខ្ពប់ទៅ និងភក់ជាន់ពីលើរហូតដល់ដាច់ខ្យល់ស្លាប់ហើយយកម៉ូតូ១គ្រឿងទៅបាត់ ។ ...
loading...
លោកវរសេនីយ៍ទោ បេន សំអាត បានបញ្ជាក់ទៀតថា ក្រោយពេលទទួលព័ត៌មានកម្លាំងជំនាញបានទៅពិនិត្យនារីរងគ្រោះមានស្នាក់ស្នាមរំលោភសម្លាប់នៅអំឡុងម៉ោង៧ទៅ៨ព្រឹកក្រោយពេលត្រឡប់ពីជូនឪពុកទៅធ្វើការ មកតាមផ្លូវត្រូវបានឃាតការរំលោភសម្លាប់តែមិនទាន់ដឹងច្បាស់ថា នារីរងគ្រោះត្រូវបានឃាតកររំលោភមុនសម្លាប់ ឬសម្លាប់ហើយរំលោភនៅឡើយទេ ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ចំពោះឃាតករដែលរំលោភសម្លាប់នារីរងគ្រោះយកម៉ូតូគឺបានស្គាល់ឈ្មោះ ជីម តាក់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នាកំពុងរត់គេចខ្លួនហើយបងប្អូនណាបានឃើញជនសង្ស័យប្រាប់តាមលេខទូរស័ព្ទលោកផ្ទាល់០១២ ២២២ ២០៦ ឬចាប់បានជូនរង្វាន់១.០០០ដុល្លារ ៕...
loading...
From:.https://kohsantepheapdaily.com.kh/article/167437.html
0 comments