នាងបដាចាខេត្តកំពត ប្តី និងកូនចុះដកព្រលឹតលង់ទឹកស្លាប់ទាំងពីរ
11:40 PMខេត្តកំពត ៖ គ្រួសារមួយមានជីវភាពខ្សត់ខ្សោយ បាននាំប្រពន្ធ និងកូនប្រុសទៅដកព្រលឹតនៅក្នុងបឹងមួយក្នុងឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។ ប៉ុន្តែជាការអកុសលបុរសរូបនោះឆ្លងមកយកកូនទៅជាមួយត្រូវបានលង់ទឹកស្លាប់ទាំងពីរនាក់ឪពុក និងកូន កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២០ កក្កដា២០១៧។ បុរសរងគ្រោះជាឪពុកឈ្មោះ ហៀម លន ហៅម៉ៅ អាយុ៣៩ឆ្នាំ និងកូនប្រុសឈ្មោះលឹម ផាន្នីអាយុ៥ឆ្នាំ នៅភូមិសង្កែបង្វែ ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត។
loading...
ទោះជាបែបណាស្ត្រីជាប្រពន្ធឈ្មោះ លីស្រីណូ អាយុ២៨ឆ្នាំ រួមដំណើជាមួយប្ដីមិនទទួលគ្រោះថ្នាក់អ្វីទេតែនាងបានសន្លប់ដោយសាតែអាណោចអាធ័មអាណិតដល់ប្ដី និងកូនដែលបានបាត់បង់ជីវិត។ ប្រជាពលរដ្ឋក្នុងភូមិដែលបានទៅដល់កន្លែងគ្រោះថ្នាក់បាននិយាយថា ដំបូងគឺប្ដីប្រពន្ធបានចុះទៅដកព្រលឹតក្នុងបឹង តែក្រោយមកកូនប្រុសបានឈរនៅលើប្រឡាយមួយដែលលោកឧកញ៉ាម្នាក់បានជីកហើយបុរសរងគ្រោះបានឆ្លងមកយកកូនដោយដាក់កូនអោយជិះលើក ក្រោយមកកូននោះក៏បានលិច និងបុរសជាឪពុកក៏ត្រូវប្រឹងរាវរកកូនក៏បានលិចបាត់ទាំងពីរនាក់។ទោះជាបែបណាស្ត្រីជាប្រពន្ធឈ្មោះ លីស្រីណូ អាយុ២៨ឆ្នាំ រួមដំណើជាមួយប្ដីមិនទទួលគ្រោះថ្នាក់អ្វីទេតែនាងបានសន្លប់ដោយសាតែអាណោចអាធ័មអាណិតដល់ប្ដី និងកូនដែលបានបាត់បង់ជីវិត។ ប្រជាពលរដ្ឋក្នុងភូមិដែលបានទៅដល់កន្លែងគ្រោះថ្នាក់បាននិយាយថា ដំបូងគឺប្ដីប្រពន្ធបានចុះទៅដកព្រលឹតក្នុងបឹង តែក្រោយមកកូនប្រុសបានឈរនៅលើប្រឡាយមួយដែលលោកឧកញ៉ាម្នាក់បានជីកហើយបុរសរងគ្រោះបានឆ្លងមកយកកូនដោយដាក់កូនអោយជិះលើក ក្រោយមកកូននោះក៏បានលិច និងបុរសជាឪពុកក៏ត្រូវប្រឹងរាវរកកូនក៏បានលិចបាត់ទាំងពីរនាក់។
...
loading...
From:https://kohsantepheapdaily.com.kh/article/167383.html
0 comments