ជនល្មោភកាមស្ទាបគូទ ត្រូវនាងទះកំផ្លៀង បែរជាវាយប្រហារដោយកាំបិត លើនារីរងគ្រោះទៅវិញ
10:16 PM
ចិន៖ កាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅ នារីម្នាក់ស្ទើរតែបាត់បងជិីវិត ដោយសារជនល្មោមកាមម្នាក់ វាយប្រហារដោយកាំបិត នៅលើរថយន្តក្រុង។
យោងតាមសាក្សីនៅក្នុងរថយន្តក្រុងជាមួយគ្នា បានឲ្យដឹងថា ជនដៃដល់បានស្ទាបគូទនារីរងគ្រោះ ២ ទៅ៣ ដង បណ្តាលឲ្យនាងខឹង ក៏ទះគេមួយកំផ្លៀងចំមុខ។ បន្ទាប់មក នារីរងគ្រោះបានយកទូរស័ព្ទដៃរបស់នាង ថតជនដៃដល់នោះ និងគម្រាមប្តឹងប៉ូលិសទៀតផង។
មិនយូរប៉ុន្មាន នាងបានដើរទៅខាងមុខរថយន្ត និយាយជាមួយអ្នកបើករថយន្តក្រុង និងមានស្ត្រីចំណាស់ម្នាក់ទៀត ប្រាប់នាងឲ្យបំភ្លេចចោលទៅ ដើម្បីឲ្យគ្រប់គ្នាដែលកំពុងធ្វើដំណើរ អាចទៅបន្តការងារបានទាន់ពេលវេលា។ រំពេចនោះ ជនដៃដល់ បានដើរមកជិតនារីរងគ្រោះ និងទាញកាំបិតចិតផ្លែឈើ វះចំទីតាំងជិតបំពង់ក បណ្តាលឲ្យនាងរងរបួស និងហូរឈាមយ៉ាងច្រើន។
ក្រោយកើតហេតុ ជនដៃដល់ត្រូវបានឃាត់ខ្លួននៅនឹងកន្លែង។ ប៉ូលិសឲ្យដឹងថា ជនដៃដល់មានត្រកូល Liu អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្ត Liaoning។
ឥឡូវនេះប៉ូលិសកំពុងស៊ើបអង្កេតករណីនេះ។ ចំនែកនារីរងគ្រោះ ត្រូវបានគេរាយការណ៍ថា មិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុងប៉េកាំង៕នារីម្នាក់ស្ទើរតែដាច់ខ្យល់ស្លាប់ បន្ទាប់ពីនាងបានទះកំផ្លៀងបុរសម្នាក់ដែលព្យាយាមលូកលាន់នាង
loading...
.
ជនខិលខូចរូបនេះ បានស្ទាបគូទរបស់ស្ត្រីរងគ្រោះ ២-៣ ដងរួចមកហើយ ទើបនាងខឹងហើយក៏ទះកំផ្លៀងគេចំមុខតែម្តង
ស្ត្រីរងគ្រោះមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ ហើយឥឡូវនេះគេកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យប៉េកាំង....
loading...
From:https://www.khmerload.com/news/64293
0 comments