ដើរសុខៗស្រាប់តែបែកពពុះមាត់...
8:24 PMរាជធានីភ្នំពេញ ៖ បុរសជនអនាថាម្នាក់អាយុជាង៣០ឆ្នាំដើរដួលសន្លប់បែកពពុះមាត់នៅមុខផ្សារស្ទឹងមានជ័យចាស់បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យជួយអន្តរាគមន៍រាប់ម៉ោងអត់មានរថយន្តសង្គ្រោះដឹកយកទៅព្យាបាល កាលពីវេលាម៉ោង១២និង១០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
loading...
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើជាជនអនាថាគ្មានសាច់ញាតិនោះទេ ដើរដេកតាមដងផ្លូវជិតកន្លែងផ្សារស្ទឹងមានជ័យចាស់នោះមុនពេលកើតហេតុឃើញបុរសអនាថាដើរសុខៗបានប្រកាច់ដួលបែកពពុះមាត់ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចបានជួយអន្តរាគមន៍ទាក់ទងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរុស្សីឲ្យមកយកទៅសង្គ្រោះតែរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរុស្សីមិនបានទៅយកទេពេលដែលដឹងថា ជាមនុស្សអនាថាហើយ ហើយមានជំងឺឆ្កូតជ្រូកទៀត ៕.
loading...
From:https://kohsantepheapdaily.com.kh/article/167420.html
0 comments