សារ៉ាយ សក្ខណា រន្ធត់ចិត្ត ដល់ថ្នាក់ហូរទឹកភ្នែក ពេលឃើញស្វាមី ដឹកស្រីចូលផ្ទះសំណាក់ តែចុងក្រោយគ្រាន់តែជា......(មានវីដេអូ)
7:34 PM
ភ្នំពេញ៖ តារាសម្តែងស្រី ដ៏ឆ្នើម អ្នកនាង សារ៉ាយ សក្ខណា បានបង្ហូរទឹកភ្នែក និងភ័យតក់ស្លុតមែនទែន នៅពេលក្រុមមិត្តភក្តិ រួមទាំងស្វាមីរបស់នាង បានធ្វើវីដេអូសាកចិត្តមួយ។
ការធ្វើវីដេអូនេះឡើង គឺចង់ដឹងពី បេះដូងរបស់ អ្នកនាង សារ៉ាយ សក្ខណា ផ្ទាល់ថា មានអារម្មណ៍យ៉ាងណា នៅពេលស្វាមីជាទីស្រលាញ់របស់ខ្លួន នាំស្រី ទៅចូលផ្ទះសំណាក់។
អ្វីដែលសំខាន់ ការសម្តែង ដែលមានការចូលរួម ពីកញ្ញា នី មុន្នីនាថ និង ស្វាមីរបស់អ្នកនាង សារ៉ាយ សក្ខណា ពិតជាសម្តែងបានយ៉ាងសាកសម រហូតធ្វើឲ្យ អ្នកនាង ស្លុងចិត្ត និង ហូរទឹកភ្នែកខ្លាំងតែម្តង។
ក្នុងនោះដែរ វីដេអូមួយនេះ បានធ្វើឲ្យ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម ដែលមិនទាន់បានមួយថ្ងៃផង មានអ្នកចូលទស្សនាទៅដល់ ខ្ទង់ម៉ឺនដងឯណោះ ហើយក៏មាន មតិជាច្រើន បានសរសេរដូចៗគ្នាផងដែរថា «បើលេងម្លឹងៗ អ្នកណា មិនរន្ធត់ចិត្តនោះ គ្មាននារីណាម្នាក់ ដែលសប្បាយចិត្តដែលឃើញ ស្វាមី ដឹកនាំស្រីចូលផ្ទះសំណាក់នោះទេ»។
loading...
ប៉ុន្តែយ៉ាងណាមិញ លោក តាន់ គឹមសួរ ដែលជាអ្នកដឹកនាំ ក្នុងការថតវីដេអូខ្លីៗ បានអះអាងថា វីដេអូមួយនេះ មិនមែន ចង់បំបាក់ទឹកចិត្តដល់ អ្នកនាង សារ៉ាយ សក្ខណា នោះទេ តែគ្រាន់តែធ្វើឡើង ដើម្បីឲ្យបុរសៗ ដឹងពីអារម្មណ៍របស់ភរិយាថាតើ នាងមានអារម្មណ៍ឈឺចាប់ប៉ុណ្ណា ពេលនាង ដឹងថាស្វាមីរបស់នាង នាំស្រីចូលផ្ទះសំណាក់៕
ចង់ដឹងយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា៖ការសម្តែង ជាវីដេអូខ្លីមួយ ដើម្បីចង់សាកចិត្តអ្នកនាង សារ៉ាយ សក្ខណា
...
loading...
From:https://www.khmerload.com/news/64397?rel=notification
0 comments