ពេលព្រលប់ប្រាប់ប្រពន្ធថា «បងហើមពោះអត់ស្រួលសោះ» លុះជិតភ្លឺ...
10:56 PM
រាជធានីភ្នំពេញ ៖ បុរសម្នាក់មុនចូលគេងនាពេលព្រលប់បាននិយាយត្អូញត្អែរថា បងហើមពោះអត់ស្រួលខ្លួនសោះបន្ទាប់មកបានចូលដេកឱបប្រពន្ធ ប៉ុន្តែនៅវេលាយប់នោះបុរសខាងលើបានក្រោកចូលបន្ទប់ទឹក៣ទៅ៤ដង ។ លុះរហូតដល់វេលាជិតភ្លឺក៏ប្ដីស្លាប់បាត់បង់ជីវិតតែម្តង ។ ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីជិតភ្លឺថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់លេខ១៨ផ្ទះជួល ស្ថិតនៅក្នុងភូមិអង្គល្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បុរសដែលស្លាប់នោះឈ្មោះ យឿន យ៉ុម អាយុ៣៧ឆ្នាំមុខរបរកសិករស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើមានប្រពន្ធឈ្មោះ ហ៊ីង សោភណ្ឌ អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខ និងកូនប្រុសស្រី២នាក់នៅក្នុងបន្ទុកគ្រួសារ ។
ស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្ដីគាត់មានជម្ងឺលើសឈាម និងផឹកស្រាច្រើនថែមទៀតផងហើយកាលពីវេលាព្រលប់ថ្ងៃទី១៨ កក្កដា ប្ដីគាត់បាននិយាយប្រាប់គាត់ថា ហើមពោះអត់ស្រួលខ្លួនសោះ បន្ទាប់មកបានចូលដេកហើយបានឱបគាត់រហូតខុសប្លែកពីធម្មតាហើយគាត់ក៏មិនបាននាំទៅកាន់មន្ទីរពេទ្យឡើយ ព្រោះស្មានថា មិនអី មិនតែប៉ុណ្ណោះនៅក្នុងយប់នោះប្ដីគាត់បានក្រោកចូលទៅក្នុងបន្ទប់ទឹក៣ទៅ៤ដងថែមទៀតផង ។ លុះដល់ពេលកើតហេតុក្រោយពេលចេញពីបន្ទប់ទឹកវិញប្ដីគាត់បានដេកឱបគាត់បន្តទៀតដោយដៃដាក់លើទ្រូងរបស់គាត់ ។
លុះបន្តិចក្រោយមកស្រាប់តែប្ដីគាត់របូតដៃចេញពីទ្រូងទើបគាត់ជាប្រពន្ធមានការងឿងឆ្ងល់ក៏ក្រោកមើលហើយបានឃើញប្តីស្លាប់បាត់ទៅហើយ ។ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងយប់ ក្រោយមកនគរបានព្រហ្មទណ្ឌ និងបច្ចេកទេសស្រុកអង្គស្នួលរួមជាមួយលោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុក មេភូមិ បងប្អូនរបស់គាត់ និងនគរបាលនគរបាលប៉ុស្តិ៍ បានធ្វើការពិនិត្យ និងបានសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារជំងឺខ្យល់.គ បន្ទាប់មកបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕បុរសដែលស្លាប់នោះឈ្មោះ យឿន យ៉ុម អាយុ៣៧ឆ្នាំមុខរបរកសិករស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើមានប្រពន្ធឈ្មោះ ហ៊ីង សោភណ្ឌ អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខ និងកូនប្រុសស្រី២នាក់នៅក្នុងបន្ទុកគ្រួសារ
ស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្ដីគាត់មានជម្ងឺលើសឈាម និងផឹកស្រាច្រើនថែមទៀតផងហើយកាលពីវេលាព្រលប់ថ្ងៃទី១៨ កក្កដា ប្ដីគាត់បាននិយាយប្រាប់គាត់ថា ហើមពោះអត់ស្រួលខ្លួនសោះ
ស្រ្តីជាប្រពន្ធបន្តថា បន្ទាប់មកបានចូលដេកហើយបានឱបគាត់រហូតខុសប្លែកពីធម្មតាហើយគាត់ក៏មិនបាននាំទៅកាន់មន្ទីរពេទ្យឡើយ ព្រោះស្មានថា មិនអី មិនតែប៉ុណ្ណោះនៅក្នុងយប់នោះប្ដីគាត់បានក្រោកចូលទៅក្នុងបន្ទប់ទឹក៣ទៅ៤ដងថែមទៀតផង...
loading...
From:.https://www.khmerload.com/news/64261
0 comments