រឿងភាគដំបូងរបស់ហង្សមាស ពិតជាធ្វើឲ្យហ្វេនទ្រាំមិនបានមែន!

ភ្នំពេញ៖  បន្ទាប់ពីបានប្រកាសជាផ្លូវការ នូវរឿងភាគដំបូងរបស់ខ្លួនកាលពី២ថ្ងៃមុននេះ ពេលនេះហង្សមាសបានបញ្ចេញតួអង្គសំខាន់នៅក្នុងរឿងភាគខ្មែរនេះមួយរូ...

ភ្នំពេញ៖ បន្ទាប់ពីបានប្រកាសជាផ្លូវការ នូវរឿងភាគដំបូងរបស់ខ្លួនកាលពី២ថ្ងៃមុននេះ ពេលនេះហង្សមាសបានបញ្ចេញតួអង្គសំខាន់នៅក្នុងរឿងភាគខ្មែរនេះមួយរូបទៀត ដែលជាតារាចម្រៀងនៅក្នុងផលិតកម្មដ៏ធំនេះផ្ទាល់ដូចគ្នា គឺលោក ហ្សូណូ។
នេះពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដែលហង្សមាស បានដាក់ឲ្យកំពូលតារាចម្រៀងក្នុងផលិតកម្មដល់ទៅ ៣ដួង ចូលរួមសម្តែងរួមគ្នាតែម្តង ក្នុងរឿងភាគខ្មែរដំបូងរបស់ខ្លួននេះ។ មានអ្នកគាំទ្រជាច្រើនអន្ទះសាចង់ដឹងពីចំណងជើងរឿងភាគមួយនេះ តែហង្សមាសនៅតែមិនទាន់បញ្ចេញ ដោយដាក់ចំណងជើងចំនួន៣ឲ្យទស្សន៍ទាយ គឺទី១ ជំនោរស្នេហ៍សិសិររដូវ ទី២ សិសិររដូវក្នុងបេះដូង និងទី៣ និទានស្នេហ៍សិសិររដូវ។
យ៉ាងណាមិញខាងទំព័រហ្វេសប៊ុកផ្លូវការរបស់រឿងភាគខ្មែរហង្សមាស ’’Hang Meas Khmer Drama’’ បានបញ្ជាក់ថា ចំណងជើងរឿងផ្លូវការ នឹងបង្ហាញជូនក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ៕ 
រឿងភាគដំបូងរបស់ហង្សមាស ពិតជាធ្វើឲ្យហ្វេនទ្រាំមិនបានមែន!...
loading...
From:https://www.khmerload.com/news/64291

You Might Also Like

0 comments

Flickr Images

})()