ដាច់ចិត្តណាស់! ព្រោះចង់បានកូនប្រុស ទើបមួយឆ្នាំរំលូតកូនដល់ទៅ៤ដង ចុងក្រោយធ្លាក់ខ្លួនឈឺ ហើយប្តីលែងទៀត ឥឡូវនេះ...

ចិន៖   យោងតាមសារព័ត៌មាន  South China Morning Post  បានឲ្យដឹងថា ស្ត្រីជនជាតិចិនម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអតីតស្វាមីរបស់នាង បង្ខំ...

ចិន៖  យោងតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ស្ត្រីជនជាតិចិនម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអតីតស្វាមីរបស់នាង បង្ខំឲ្យរំលូតកូនចោលដល់ទៅ៤ដង កាលពីឆ្នាំមុន ព្រោះចង់បានកូនប្រុស។
គួររម្លឹកផងដែរថា ស្ត្រីរងគ្រោះរូបនេះ ធ្លាប់បានផ្តល់កំណើតកូនស្រីម្តងកាលពី៤ឆ្នាំមុន ប៉ុន្តែអតីតប្តីរបស់នាង បានដាក់លក្ខខណ្ឌឲ្យនាងថា កូនបន្ទាប់ទៀតត្រូវតែជាកូនប្រុស។
ទោះបីពួកគេខិតខំព្យាយាមយ៉ាងណា ក៏បំណងប្រាថ្នារបស់ពួកគេមិនបានសម្រេចដែរ។ ផ្ទយទៅវិញវាបានធ្វើឲ្យប្តីរបស់នាងកាន់តែខឹងនាងថែមទៀត។ បុរសជាប្តីបានបង្ខំនាងឲ្យរំលូតកូនដល់ទៅ៤ដងក្នុងរយៈពេលត្រឹមមួយឆ្នាំ ដោយសារកូនទាំងនោះ សុទ្ធតែជាកូនស្រី។  បន្ទាប់ពីការរំលូតជាច្រើនលើករួចមក ស្ត្រីរងគ្រោះបានធ្លាក់ខ្លួនឈឺ  ហើយក្រោយមកត្រូវប្តីលែងលះតែម្តង។

ស្ត្រីជនជាតិចិនម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអតីតស្វាមីរបស់នាង បង្ខំឲ្យរំលូតកូនចោលដល់ទៅ៤ដង កាលពីឆ្នាំមុន ព្រោះចង់បានកូនប្រុស
ក្រោយអាការជំងឺកាន់តែធ្ងន់ធ្ងរទៅ  សុខភាពរបស់នាងក៏កាន់តែយ៉ាប់យឺនដល់ដំណាក់កាលដែលត្រូវចូលមន្ទីរពេទ្យ។  មិនយូរប៉ុន្មាន ស្ត្រីរងគ្រោះ ក៏បានស្លាប់បាត់បង់ជីវិត ដោយសារទ្រាំទ្រនឹងជំងឺរបស់ខ្លួនមិនបាន។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា អតីតស្វាមីរបស់ស្ត្រីរងគ្រោះ គ្មានវិប្បដិសារីសូម្បីបន្តិច ទោះជាដឹងថា នាងស្លាប់ដោយសារការរំលូតកូនច្រើនលើកក៏ដោយ។ លើសពីនេះ នៅពេលដែលនាងឈឺ គេមិនដែលបានមកមើលថែនាងទេ ហើយថែមទាំងមានគម្រោងរៀបការជាមួយស្រីផ្សេងទៀតផង។
បើតាមប្រពៃណីចិនវិញ ភាគច្រើនប្រជាជនចិន ចង់បានកូនប្រុសជាងកូនស្រី។ ប៉ុន្តែវាជារឿងមួយដែលខុសច្បាប់ បើសិនជាគ្រូពេទ្យប្រាប់ពីភេទរបស់កូនដែលនៅក្នុងផ្ទៃទៅឪពុកម្តាយ  ក្នុងលក្ខខណ្ឌដែលពួកគេចង់រំលូតកូន។ ទោះជាយ៉ាងណា គ្រូពេទ្យខុសច្បាប់ជាច្រើន តែងតែលួចប្រាប់ភេទកូនដែលនៅក្នុងផ្ទៃ ហើយនេះក៏ប្រហែលជាមូលហេតុដែលស្ត្រីរូបនេះ បានដឹងថាកូនក្នុងពោះរបស់ខ្លួនជាកូនស្រីដែរ។ នេះពិតជាអកុសលខ្លាំងណាស់៕...
loading...
From:.https://www.khmerload.com/news/64247

You Might Also Like

0 comments

Flickr Images

})()