ស្រី​ស្រស់​៣​នាក់​ចេញពី​ក្លឹ​ប ស្រាប់តែ​ចោរឆក់​បាត់

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ទាំង​៣​នាក់​ចេញពី​ក្លឹ​ប​កម្សាន្ត ជិះ​ម៉ូតូ​មួយ​គ្រឿង​ព្យួរ​កាបូប​នៅ​ជាប់​ម៉ូតូ ស្រាប់តែ​ត្រូវ​...

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ទាំង​៣​នាក់​ចេញពី​ក្លឹ​ប​កម្សាន្ត ជិះ​ម៉ូតូ​មួយ​គ្រឿង​ព្យួរ​កាបូប​នៅ​ជាប់​ម៉ូតូ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ឆក់​ទៅ​បាត់ បណ្តាល​ឲ្យ​ភ័យ​ស្លន់ស្លោ​ដួល​ម៉ូតូ​រង​របួសស្រាល​ទាំង​៣​នាក់ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភ្នំពេញ​ស្ព័ត​ក្លឹ​ប តាម​ផ្លូវ​២៧១ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។
....
loading...
ប្រភព​ពី​នារី​រង​គ្រោះ​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់​ដែល​ទើបនឹង​ចេញពី​ក្លឹ​ប​បំរុង​ទៅ​ផ្ទះ​វិញ និង​មាន​បងប្អូន​ជិះ​ម៉ូតូ​ពីក្រោយ​ដែរ ប៉ុន្តែ​ជិះ​ឃ្លាតឆ្ងាយ​ពី​គ្នា ។ ពេល​ដល់​ចំណុច​កើតហេតុ មាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ស៊ុ​យ​សូ​គី​លេ​ត និង​ស៊ុ​យ​សូ​គី​និ​ច តាម​ពីក្រោយ​មក​ដល់​ផ្លូវ​២៧១  ស្រាប់តែ​ធ្វើ​ឆក់​កាបូប​ដែល​ភ្ជួរ​នៅ​មុខ​ម៉ូតូ​ទៅ​បាត់​ធ្វើ​ឲ្យ​គាត់​ភ័យ​ពេក​រេ​ចង្កូត​ដួល​ទាំង​៣​នាក់​រង​របួស​រលាត់​ដៃជើង​តែ​ម្តង ។ ដោយ​តក់ស្លុត​ពេក​ជិះ​ទៅ​មុខ​លែង​រួច ក៏​ទូរស័ព្ទ​ហៅ​បងប្រុស​ជីដូនមួយ​ឱ្យ​ជួយ​ប្ដឹង​សមត្ថកិច្ច​ផង បន្ទាប់​មក​ក៏​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ​ជិត​១​ម៉ោង​មិនឃើញ​មាន​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ បងប្រុស​ក៏​ជូន​ទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ​តែ​ម្តង ។
ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​កាបូប​ដែល​ចោរឆក់​ទៅ​បាត់​នោះ​មាន​លុយ​៣០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​២​គ្រឿង ម៉ាក​សាំ​សុង និង​ម៉ាក​អាយ​ហ្វូ​ន ៕



..
loading...
From:https://kohsantepheapdaily.com.kh/article/167418.html

You Might Also Like

0 comments

Flickr Images

})()