ទទួល​ដំណឹង​ថា​ឃើញ​ក្នុង​ទឹក​បឹង ដល់​ពេល​ទៅ​ដល់​ឪពុក​ខ្លួន

ខេត្តឧត្តរមានជ័យ ៖ បុរស​វិកល​ចារឹក​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដើរ​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទឹក​បឹង​ស្នោ​ហៅ​បឹង​រាជា​សំរោង កាលពី​វេលា​ម៉ោង​៨​...

ខេត្តឧត្តរមានជ័យ ៖ បុរស​វិកល​ចារឹក​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដើរ​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទឹក​បឹង​ស្នោ​ហៅ​បឹង​រាជា​សំរោង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ បាន​បង្ក​ការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។ ជន​រង​គ្រោះ​ឈ្មោះ ផត់ ម៉ៃ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​វែង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

.....
loading...
ប៉ូលិស​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា យោង​ទៅ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា បុរស​រង​គ្រោះ​រូប​នេះ​ជា​មនុស្ស​វិកល​ចារឹក ហើយ​បាន​ដើរ​ចេញ​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៤​ទៅ​៥​ថ្ងៃ​មក​ហើយ ហើយ​ក្រុម​គ្រួ​សារបាន​ដើរ​ក​សួរ​គេឯង​ក៏​រក​មិនឃើញ​ទើបបាន​ទទួល​ដំណឹង​ថា មាន​មនុស្ស​ស្លាប់​អណ្តែត​ទឹក​នោះ ក្រុម​គ្រួ​សារបាន​នាំ​គ្នា​មក​មើល​ទើបបាន​ដឹង​ថា ជា​ឪពុក​របស់​ខ្លួន ។
ប៉ូលិស​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​ប៉ូលិស​បាន​ធ្វើការ​ស​និ្ន​ដ្ឋា​ន​ករណី​នេះ​ដោយ​មិនមែន​ជា​រឿង​ឃាតកម្ម​ទេ ជា​រឿង​ករណី​បុរស​នេះ​បាន​ដើរ​ចូល​ទៅ​ក្នុង​ទឹក​ហើយ​មិន​បាន​ហូប​បាយ​ទៀត​អាច​ថា ជា​រឿង​កើត​ខ្យល់​.​គ​ដេក​ដួល​នៅ​ក្នុង​ទឹក​ដោយ​គេ​មិន​បាន​ជួយ​សង្គ្រោះ ៕

..
loading...
From:https://kohsantepheapdaily.com.kh/article/167419.html

You Might Also Like

0 comments

Flickr Images

})()