សូមដឹងឆាប់ៗ... ក្រោយទទួលសក់នៅជាប់ដៃនាងដែលស្លាប់
7:04 AMខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីមានករណីឃាតកម្មលើស្ត្រីកម្មការិនីម្នាក់
ខណៈដែលប្តីចេញទៅដឹកកម្មករដាក់តាមរោងចក្រនោះ
ត្រូវសមត្ថកិច្ចជំនាញកំពុងខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ។
នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រីសោម បូរ៉ា
ស្នងការរងទទួលបន្ទុកកណ្តាលយុត្តិធម៌ ។
លោកស្នងការរងបានឱ្យកោះសន្តិភាពដឹង
កាលពីរសៀលថ្ងៃទី១៨ កក្កដា ថា
តាមការសាកសួរលើសាក្សីនិងការធ្វើកោសល្យវិច័យសាកសព
ព្រមទាំងពិនិត្យទីតាំងកើតហេតុរួចមក
សមត្ថកិច្ចជំនាញបានប្រមូលយកវត្ថុតាងសក់
ដែលជាប់នៅដៃស្ត្រីរងគ្រោះយកទៅធ្វើការពិនិត្យ (ឌីអិនអេ)
នៅក្រសួងមហាផ្ទៃ ហើយពេលនេះកំពុងរង់ចាំលទ្ធផលជាផ្លូវការ ។ លោកបន្តថា
ករណីឃាតកម្មនេះ សមត្ថកិច្ចរបស់លោក បានធ្វើយ៉ាងយកចិត្តទុកដាក់បំផុតចៀសវាង
ធ្វើការសន្និដ្ឋានខុស ។
យ៉ាងណាក៏ដោយ តាមរយៈតំរុយដែលសមត្ថកិច្ចរកឃើញនេះ
មិនយូរនោះទេ
ឃាតករពិតប្រាកដច្បាស់ជាត្រូវចាប់ខ្លួនយកមកផ្តន្ទាទោសជាក់ជាមិនខាន ។
អ្នកដែលទៅចោមរោមមើល កាលពីថ្ងៃកើតហេតុ បាននាំគ្នានិយាយថា
ឃាតករដែលសម្លាប់ស្ត្រីរងគ្រោះនេះ មិនមែនជាអ្នកឆ្ងាយនោះទេ
អាចជាមនុស្សដែកស្គាល់ជិតដិតជាមួយស្ត្រីរងគ្រោះ ក៏ថាបាន ។
អ្នកខ្លះថា អាចបណ្តាលមកពីរឿងស្នហា
ដែលជនសង្ស័យបានស្រលាញ់ ហើយប្រចណ្ឌ ឬចង់រំលោភស្ត្រីរងគ្រោះ
តែដោយនាងមិនព្រម ក៏សម្លាប់ចោលតែម្តង ។ដោយឡែក អ្នកខ្លះទៀតលើកឡើងថា
ស្ត្រីរងគ្រោះអាចក្រុមចោរ ដែលយកម៉ូតូមកប្លុងចោល
ខឹងសម្បាររឿងដែលស្ត្រីរងគ្រោះអូសម៉ូតូយកទៅទុកហើយប្រគល់ឱ្យសមត្ថកិច្ច
។
ការលើកឡើងចុងក្រោយនេះ ត្រូវបានលោកស្នងការរងបញ្ជាក់ថា
មិនអាចនោះទេ ព្រោះពេលដែលសមត្ថកិច្ចដេញប៉ផាប់ចាប់ពភីង
ហើយក្រុមចោរយកម៉ូតូទៅប្លុងចោលនៅមុខផ្ទះស្ត្រីរងគ្រោះនោះ
គឺនាងនិងប្តីមិននៅផ្ទះនោះទេ
គឺពួកគេឌុបគ្នាទៅផ្សារ។ចំពោះការអូសយកម៉ូតូមកទុ
កគឺបន្ទាប់ពីពួកគេត្រឡប់មកពីផ្សារវិញ ហេតុដូច្នេះ ក្រុមលោកស្នងការរងបានឱ្យកោះសន្តិភាពដឹង កាលពីរសៀលថ្ងៃទី១៨ កក្កដា ថា តាមការសាកសួរលើសាក្សីនិងការធ្វើកោសល្យវិច័យសាកសព ព្រមទាំងពិនិត្យទីតាំងកើតហេតុរួចមក សមត្ថកិច្ចជំនាញបានប្រមូលយកវត្ថុតាងសក់ ដែលជាប់នៅដៃស្ត្រីរងគ្រោះយកទៅធ្វើការពិនិត្យ (ឌីអិនអេ) នៅក្រសួងមហាផ្ទៃ ហើយពេលនេះកំពុងរង់ចាំលទ្ធផលជាផ្លូវការ
លោកបន្តថា ករណីឃាតកម្មនេះ សមត្ថកិច្ចរបស់លោក បានធ្វើយ៉ាងយកចិត្តទុកដាក់បំផុតចៀសវាង ធ្វើការសន្និដ្ឋានខុស
តាមរយៈតំរុយដែលសមត្ថកិច្ចរកឃើញនេះ មិនយូរនោះទេ ឃាតករពិតប្រាកដច្បាស់ជាត្រូវចាប់ខ្លួនយកមកផ្តន្ទាទោសជាក់ជាមិនខាន
អ្នកដែលទៅចោមរោមមើល កាលពីថ្ងៃកើតហេតុ បាននាំគ្នានិយាយថា ឃាតករដែលសម្លាប់ស្ត្រីរងគ្រោះនេះ មិនមែនជាអ្នកឆ្ងាយនោះទេ អាចជាមនុស្សដែកស្គាល់ជិតដិតជាមួយស្ត្រីរងគ្រោះ ក៏ថាបាន
.....
loading...
From:https://www.khmerload.com/news/64233
0 comments