ប្តីដើមមកលេងកូន-ប្រពន្ធ ប្តីចុងឆេះដុំវាយបែកក្បាល
3:46 AM
ខេត្តកណ្តាល ៖ បុរសជាប្ដីដើម បានត្រូវបុរសជាប្ដីចុងនិងគូកនព្រួតគ្នាវាយបណ្តាលឱ្យរបួសបែកក្បាល ខណៈមកលេងផ្ទះប្រពន្ធកូន កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២០ ខែកក្កដា នៅភូមិកំពង់ថ្កុល ឃំុសំពៅពូន ស្រុកកោះធំ ។
មន្ត្រីនគរបាលស្រុកកោះធំបានឱ្យដឹងថា ក្រោយពីមានអំពើហិង្សានេះកើតឡើង បុរសជាប្ដីចុងក៏ត្រូវនគរបាលចាប់ខ្លួន ។ ជននេះឈ្មោះ រី គង់ អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលកោះ ឃុំឈេីខ្មៅ ស្រុកកោះធំ ជាកសិករ និងគូកនម្នាក់ដែលគេចខ្លួនឈ្មោះ តុង លីន ភេទប្រុស អាយុ៤២ឆ្នាំ ។ ជនទាំង២នាក់ បានព្រួតគ្នាវាយជនរងគ្រោះឈ្មោះ ហុំ តូនី អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ជាកសិករ ។ មន្ត្រីនគរបាលបានឱ្យដឹងទៀតថា ជនរងគ្រោះជាប្តីដើមនេះបានលែងលះប្រពន្ធនៅត្រឹមសាលាឃុំជាយូរឆ្នាំមកហើយ និងបានទៅរស់នៅក្នុងភូមិព្រែកឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ជាស្រុកកំណើតរបស់ខ្លួន ។ ប៉ុន្តែជនរងគ្រោះតែងតែមកលេងប្រពន្ធកូនជារឿយៗ និងមិនដឹងថាប្រពន្ធមានប្តីទៀតនោះទេ ។ ....
loading...
នៅពេលកើតហេតុខាងលើ ជនរងគ្រោះជាប្តីដើមបានមកលេងកូនក្នុងភូមិកំពង់ថ្កុល ។ ពេលមកដល់ផ្ទះឃើញមនុស្សប្រុសម្នាក់(ប្តីចុង)នៅជាមួយប្រពន្ធរបស់ខ្លួន ក៏សួរថាគេជានរណា? នៅពេលនោះប្រពន្ធឆ្លេីយថា គឺជាប្ដីឈ្មោះ រី គង់ ដែលទើបសែនព្រេនជាមួយគ្នាជាប្ដីប្រពន្ធ ។ ខណៈនោះ ជនរងគ្រោះបានហៅឈ្មោះ រី គង់ មកនិយាយគ្នា ប៉ុន្តែមិនទាន់បាននិយាយអ្វីផង ស្រាប់តែឈ្មោះ តុង លីន ជាគូកនបានស្ទុះមកវាយជនរងគ្រោះជាប្តីដើម រួមនឹងឈ្មោះ រី គង់ ក៏មកព្រួតគ្នាវាយដែរ បណ្ដាលឱ្យប្តីដើមនោះបែកក្បាលនិងហេីមមុខ ។ ដោយពំុអាចតបតបាន ទេីបបុរសជាប្តីដើមរត់គេចចេញមករកការអន្តរាគមន៍ពីនគរបាល ។ ក្រោយមក នគរបាលប៉ុស្ដិ៍សំពៅពូន បានចាប់ឃាត់ខ្លួនបុរសឈ្មោះ រី គង់ ជាប្តីចុងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណំុរឿងចាត់ការបន្តតាមនីតិវិធី ចំណែកឈ្មោះ តុង លីន ជាគូកនបានរត់គេចខ្លួនបាត់ ៕
loading...
From:https://kohsantepheapdaily.com.kh/article/167432.html
0 comments