ហ៊ឺ... សុខៗ​​មកបុកផ្តាច់​ជីវិត​គ្នា

ខេត្ត​ព្រះ​សីហ​នុ​(ស្រុក​ព្រៃ​នប់) ៖​ បុរស​ម្នាក់​​ស្លាប់​នៅ​នឹង​កន្លែងខណៈ​កំពុងបើក​ម៉ូតូ ក៏​ត្រូវ​រថយន្ត​ធុនធំមួយគ្រឿងកៀរដួលក្នុង​ទិស​ដៅ​...

ខេត្ត​ព្រះ​សីហ​នុ​(ស្រុក​ព្រៃ​នប់) ៖​ បុរស​ម្នាក់​​ស្លាប់​នៅ​នឹង​កន្លែងខណៈ​កំពុងបើក​ម៉ូតូ ក៏​ត្រូវ​រថយន្ត​ធុនធំមួយគ្រឿងកៀរដួលក្នុង​ទិស​ដៅ​ស្របគ្នានោះ ​បណ្តាល​​បោក​ក្បាល​ស្លាប់​តែ​ម្តង​ កើតឡើង​ម៉ោង​០៣ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០​ កក្កដា​ ​ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ កែង​ព្រ​លាន​យន្តហោះ​កងកេង​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០៨-២០៩ ក្នុងភូមិ​ថ្ម​ធំ​ ឃុំ​រាម ​ស្រុក​ព្រៃ​នប់​ ។​

 តាម​សមត្ថ​កិច្ច​​ឱ្យ​​ដឹងថា ​គ្រោះថ្នាក់​នេះ គឺបង្កឡើង​ដោយ​រថយន្ត​​ម៉ាក​HINO ពណ៌ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3A-2010 សណ្ដោង​រឺ​ម៉ក់​កុងតឺន័រ (​ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន S.B ) បើកបរ​ដោយ​ឈ្មោះង៉ែត ពៅ ភេទប្រុស​មាន​ទីលំនៅ​​ក្នុងខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ រីឯ​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​កំពត​​1G-8433 ជិះ​​ដោយ​ឈ្មោះម៉ូង ច​ន ភេទ​ប្រុស អាយុ៥៦ឆ្នាំ ជាសន្តិសុខ​​រោងចក្រ (ស្លាប់) មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ​។
ក្រោយពេល​កើតហេតុ អ្នក​បើកបរបង្កត្រូវបានឃាត់ខ្លួនភ្លាមៗ និងកំពុងធ្វើការដោះស្រាយតាមផ្លូវច្បាប់ និងសាកសពជនរងគ្រោះ​ត្រូវបានប្រគល់ជូនក្រុមសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។

....
loading...
From:https://kohsantepheapdaily.com.kh/article/167858.html

You Might Also Like

0 comments

Flickr Images

})()