9:54 PM
ករណីបាញ់ប្រពន្ធស្លាប់រួចបាញ់ខ្លួនឯងដែរនេះ... តើការពិតយ៉ាងណា?
9:54 PMរាជធានីភ្នំពេញ ៖ ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបុរសម្នាក់បានប្រចណ្ឌប្រពន្ធដែលទើបនឹងរៀបការបាន៣ខែ ហើយបានបាញ់សម្លាប់នាងស្...
រាជធានីភ្នំពេញ ៖ ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបុរសម្នាក់បានប្រចណ្ឌប្រពន្ធដែលទើបនឹងរៀបការបាន៣ខែ ហើយបានបាញ់សម្លាប់នាងស្លាប់ ក្រោយមកក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយទៀត កើតឡើងកាលពីវេលាម៉ោង០៦ និង២០នាទីយប់ថ្ងៃទី២៧ សីហា ស្ថិតនៅក្នុងផ្ទះល្វែងបុរី៩៩៩ជាន់ទី១ ផ្លូវលេខ២១BT ភូមិសន្សំកុសល១ ក្រុម៣ សង្កាត់បឹងទំពន់1 ខណ្ឌមានជ័យ ។
ប្រភពឱ្យដឹងថា សាកសពបុរសជាប្តីដៃដល់ មានឈ្មោះខៀវ កូណែល អាយុ៣៤ឆ្នាំ ជាអនុប្រធានការិយាល័យគណនេយ្យ និងជាជំនួយការផ្ទាល់លោកស្នងការរាជធានីភ្នំពេញ ហើយក៏ជាកូនប្រុសរបស់លោកខៀវ កូឡា ដែលជាអ្នកយកព័ត៌មាននៅស្ថានីយទូរទស្សន៍CTN ។ រីឯសាកសពស្ត្រីជាប្រពន្ធឈ្មោះយ៉េង លក្ខិណា អាយុ៣៧ឆ្នាំ ជាបុគ្គលិកវិទ្យុទន្លេ ទាំងពីរនាក់ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
បើតាមការបង្ហើបរបស់ម្តាយស្ត្រីរងគ្រោះ ដែលស្នាក់ជាមួយកូនបានប្រាប់សមត្ថកិច្ចថា នៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កូនគាត់ទាំងពីរនាក់ (ប្តី-ប្រពន្ធ) ដូចជាមានការរកាំរកូសជាមួយគ្នារឿងប្រចណ្ឌ ។ លុះមកដល់ថ្ងៃកើតហេតុ កូនប្រសាប្រុសរបស់គាត់បានត្រលប់មកពីក្រៅចូលផ្ទះវិញ ហើយឃើញទាំងពីរប្តី-ប្រពន្ធ បានឡើងទៅលើបន្ទប់របស់ខ្លួនជាន់ទី១មិនដឹងថា ពួកគេទាំងពីរនាក់មានរឿងអ្វីនោះនោះទេ ។ មួយសន្ទុះ ស្រាប់តែលឺសូរសំលេងផ្ទុះ២គ្រាប់ ពួកគាត់បាននាំគ្នាឡើងទៅមើល ស្រាប់តែឃើញ កូនប្រុស-ស្រីទាំងពីរនាក់ បានដេកស្លាប់នៅក្នុងថ្លុកឈាម ។ តែភ្លាមនោះ កូនស្រីរបស់គាត់នៅមានដង្ហើមបានទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកកូនស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តែពេលទៅដល់មន្ទីពេទ្យ ក៏បានដាច់ខ្យល់ស្លាប់ទៅហើយ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍កើតឡើង ឃើញមានសមត្ថកិច្ចមូលដ្ឋាន និងវត្តមានលោកស្នងការរងរាជធានីភ្នំពេញចុះទៅដល់កន្លែងកើតហេតុបិទទ្វារផ្ទះ មិនឲ្យអ្នកណាចូលទៅក្នុងផ្ទះកើតហេតុទេ ។ ក្នុងនោះ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុបានរកឃើញអាវុធខ្លីម៉ាកឡុក ពណ៌ខ្មៅមួយដើមនៅលើពួកក្បែរជនរងគ្រោះជាប្តី ។ ឃើញដូចនេះ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងហៅខាងជំនាញកោសល្យវិច័យក្រុងឱ្យចុះមកពិនិត្យឃើញថា សាកសពជនរងគ្រោះជាប្តី របួសសៀតថ្កាខាងស្តាំធ្លាយទៅសៀតថ្កាខាងឆ្វេង ចំនែកសពជនរងគ្រោះជាប្រពន្ធ រងរបួសពីថ្ពាល់ឆ្វេង ធ្លាយទៅចិញ្ចើមខាងស្តាំ។
loading...
From:https://kohsantepheapdaily.com.kh/article/169404.html